ហឺម! ឳពុកតិរច្ឆានល្មោភកាម ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង រួចរត់គេចខ្លួន បាន ២ថ្ងៃ ត្រូវ…

0

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧.៣០នាទី នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ សេង ចន្ធី ភេទប្រុសអាយុ២៨ឆ្នាំ ស្ថិតនៅ ភូមិខ្នាកណ្តាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពចាប់រំលោភ កូនស្រីបង្កើនរបស់ខ្លួន អាយុ ៨ឆ្នាំ រហូតបានសំរាច់ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជាឪពុកឈ្មោះសេង ចន្ធី បានគេចខ្លួនបាត់។

ក្រោយពីជនសង្ស័យបានគេចខ្លួន កម្លាំងនគរបាលការិយាល័យ ជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារ និងកម្លាំងប្រជាកាពារ ភូមិខ្នាកណ្តាលបានធ្វើការស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣.១៥នាទីយប់ ។

ក្រោយពីការសាកសួរជនសង្ស័យ នៅចំពោះមុខកម្លាំងសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូន របស់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញក៍សាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ចាត់ការបន្តតាមនិតិវិធី ៕