ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោ ង០៩និង៤០នាទី អនុវត្តតាមយោបល់ដឹក នាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំង ក្នុងអង្គភាពធ្វេីការឃាត់ខ្លួន បុរសម្នាក់ឈ្មោះ ព្រឿង ខេមរា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាន នគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ពាក់ពន្ធ័ករណីហិង្សា លេីប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួស(បែកក្បាល)ដេរជាច្រេីនថ្នេរ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ហ៊ុន គឹមណាន ភេទស្រី អាយុ៣០ឆ្នាំ ជាប្រពន្ធ ត្រូវបានប្តីឈ្មោះ ព្រឿង ខេមរា ប្រេីហិង្សាដោយ យកឈេីជាជេីងទម្រទូរស័ព្ទ វាយទៅលេីក្បាល រហូតបែកចេញឈាម (ដេរជាច្រេីនថ្នេរ) ។
ដោយមិនអាចស៊ូទ្រាំបន្តទៀត ចំពោះអំពេីហិង្សា របស់ប្តីកំណាចនេះ បានជនរងគ្រោះ ជាប្រពន្ធបានដាក់ពាក្យបណ្តឹ ង ចូលមកសមត្ថកិច្ចនគរ បាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឱ្យចាត់ការតាមផ្លូវច្បាប់ ហេីយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានចុះទៅនាំខ្លួន គាត់មកធ្វេីការ សាកសួរ និងដកហូតវត្ថុតាងមានជេីង ទម្រទូរស័ព្ទធ្វេីអំពីឈេី ដែលរងការបាក់បែកដោយករណីហិង្សានេះផង។
ក្រោយការសាកសួរសមត្ថកិច្ចនគរបាលរៀបចំ សំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដេីម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់៕