កុំចេះតែហ៊ាន! ហៅបុគ្គលពីរនាក់ ដែលជិះម៉ូតូធំកែច្នៃបំពង់សុីមាំង តែងតែមួលហ្គែរខ្លាំងៗនៅចំណុចផ្សារសំរោងធំ មកដុះក្អែល

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីងហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សូមជំរាបសួរឯកឧត្តមខ្ញុំសុំមិនបញ្ចេញឈ្មោះ សូមរាយការណ៍ អំពី ម៉ូតូធំកែច្នៃបំពង់សុីមាំង តែងតែមួលហ្គែរខ្លាំងៗនៅចំណុចផ្សារសំរោងធំ ចន្លោះគីឡូម៉ែត្រ៤១ទៅ៤៣ ផ្លូវជាតិលេខ១ ជារៀងរាល់ថ្ងៃដូចអត់ខ្លាចរអាសមត្ថកិច្ចបន្តិចសោះ (បញ្ចាក់កូនចៅពូឡុងលក់ត្រីផ្សារសំរោងធំ ស្រុកកៀនស្វាយ) សូមអរគុណទុកជាមុន។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖

នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានកោះហៅមុខសញ្ញាខាងលើចំនួន០២នាក់ មកធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងដោះបំពង់សុីមាំងកែច្នៃ លាន់ឮខ្លាំងៗ ចេញចាប់ពីថ្ងៃធ្វើ កិច្ចសន្យានេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕