Home សង្គម ចាប់រថយន្ត  ម៉ាកហ្វតរ៉េនជឺ មួយគ្រឿង សង្ស័យគ្មានពន្ធ

ចាប់រថយន្ត  ម៉ាកហ្វតរ៉េនជឺ មួយគ្រឿង សង្ស័យគ្មានពន្ធ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងជំនាញគយរដ្ឋករ ដឹកនាំដោយ លោក ស៊ីម ប៊ុនធឿន មន្ត្រីគយរដ្ឋករ សាខាខេត្តរតនគិរី បានឃាត់រថយន្ត ០១គ្រឿង ម៉ាកហ្វតរ៉េនជឺ ឆ្នាំផលិត២០២១ ពណ៌ស ស្លាកលេខ រដ្ឋ១៣.៩៣៩៤ សង្ស័យគ្មានពន្ធ។

បច្ចុប្បន្នរថយន្តរក្សាទុកនៅសាខាគយ និងរដ្ឋាកររង់ចាំម្ចាស់ ចូលមកដោះស្រាយតាមនិតិវិធី៕

Previous articleរកឃើញ អ្នកឆ្លងជំងឺកូវីដ​ ចំនួន២៤នាក់ នៅខេត្តកំពត
Next articleកុំចេះតែហ៊ាន! ហៅបុគ្គលពីរនាក់ ដែលជិះម៉ូតូធំកែច្នៃបំពង់សុីមាំង តែងតែមួលហ្គែរខ្លាំងៗនៅចំណុចផ្សារសំរោងធំ មកដុះក្អែល