អាជ្ញាធរខេត្តសៀមរាប បន្តបិទការលក់គ្រឿងស្រវឹង និងការជួបជុំ រហូតដល់មានការជូនដំណឹងជាថ្មី

0

ភ្នំពេញ៖​រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីការ សម្រេចបន្តផ្អាកលក់គ្រឿងស្រវឹង គ្រប់ប្រភេទ និងការជួបជុំប្រមូលផ្តុំគ្នា ពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” ចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។ ។