អាជ្ញាធរក្រុងសិរីសោភ័ណ រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៥នាក់ ជាកម្មករ​ មកពីភ្នំពេញ

0

ភ្នំពេញ៖  រដ្ឋបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមាន ៥ករណី ដែលធ្វើដំណើរមកពីភ្នំពេញ ពេលនៅយប់ថ្ងៃចន្ទទី១៤ ខែមិថុនា ឆ្នាំ ២០២១ មកស្រុកកំណើត នៅភូមិពង្រ ឃុំកំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

បុគ្គលវិជ្ជមានកូវីដ-១៩ ទាំង៥នាក់ រួមមាន ៖

១-ឈ្មោះ ចាន់ ម៉ាប់  អាយុ ៣៨ឆ្នាំ (ប្រពន្ធ)

២-ឈ្មោះ លឹម ញឿន អាយុ៤១ឆ្នាំ(ប្ដី)

៣-ឈ្មោះ ជិន សំរិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ(កូនប្រសារ)

៤- ឈ្មោះ ញូច បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ (កូន)

៥- ឈ្មោះ ញូច ស្រីម៉ាន ភេទស្រី មានអាយុ១៨ឆ្នាំ (កូន)

អ្នកទាំង៥នាក់ មកពីធ្វើការសំណង់នៅភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានទិញសំបុត្រឡានក្រុងពីក្រុមហ៊ុន ភ្នំពេញ ពេញចិត្ត (លេខទូរសព្ទ ០១១ ៦៦ ៦១ ៦៤/ ០៧០ ៨៨ ៨២ ៦៤) ដែលមានសមាជិករួមដំណើរប្រហែល១០នាក់។ មកដល់ខេត្តបន្ទាយមានជ័យបានបានចុះត្រង់ចំណុចម្ដុំ កែងស្តុបបេនចាស់ ហើយបានជិះម៉ូតូ (យកពីភ្នំពេញ) ឌុបគ្នាម្ដងពីរនាក់ដើម្បីទៅផ្ទះប៉ុន្តែគាត់មិននៅជិតសមាជិកគ្រួសារនោះទេ។  លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ពួកគាត់ទាំង៥នាក់ បានទៅផ្តល់សំណាករកកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកក្រុងស្រីសោភ័ណ លទ្ធផលគឺវិជ្ជមានទាំង៥នាក់។

សូមបញ្ជាក់ថារថយន្តធ្វើដំណើរ ទៅប៉ោយប៉ែត ចំនួន៣នាក់ រួមទាំងអ្នកបើកបរផងដែរ សូមបងប្អូនបន្តចូលរួម​បន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ” ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕