ភ្នំពេញ៖ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ បាននាំយកថវិកាលើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យកទៅប្រគល់ជូនដល់ដៃ អ្នកស្រី ស៊ុ សំអឿន ដែលមនុស្សទី៣លានដែលបានចាក់វ៉ាក់សាំង។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបានជាង៣លាននាក់ហើយ ក្នុងនោះបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ហើយអ្នកស្រី ស៊ុ សំអឿន ជាមនុស្សទី៣លាន ទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល តាមរយៈលោកស្រី ឱ វណ្ណឌីន ដែលប្រគល់នាថ្ងៃនេះ។
សូមជម្រាបថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងចំនួន៣០ភាគរយ នៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យ ដ៏ធំក្នុងដំណើរឆ្ពោះទៅរក គោលដៅ១០លាននាក់ដែលត្រូវចាក់៕