អាសូរ! ព្រោះតែជីវភាព បង្ខំឲ្យលោកយាយម្នាក់ ដើររាវខ្ចៅខ្យងតាមប្រឡាយ តែអកុសលបែរជាត្រូវលង់ទឹកស្លាប់ទៅវិញ

0

ភ្នំពេញ៖ លោកយាយម្នាក់ ដើររាវខ្យងខ្ចៅតាមប្រឡាយ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ តែអកុសលបែរជាត្រូវលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័មទៅវិញ ។ ករណីនេះ បានបង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅវាលស្រែក្នុងភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកយាយរងគ្រោះមានឈ្មោះ យិង យឿង អាយុ៦៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ក្រោយទទួលព័ត៌មាននេះ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព រួចបញ្ជាក់ថា លោកយាយ ពិតជាស្លាប់ដោយលង់ទឹកប្រឡាយពិតមែន រួចហើយប្រគល់សពឲ្យសាចញាតិ ធ្វើបុណ្យតាមប្រពៃណី ៕