ព្រោះតែឥទ្ធិពលគ្រឿងញៀន ធ្វើឲ្យកូនប្រុសថ្លើមថ្លៃ ហ៊ានទាញកាំបិត កាប់ប្រហារឳពុកបង្កើតខ្លួនឯង សំណាង…

0

ភ្នំពេញ៖ ព្រោះតែឥទ្ធិពលគ្រឿងញៀន កូនប្រុសតិរច្ឆានហ៊ានទាញកាំបិត កាប់ប្រហារឳពុកបង្កើតខ្លួនឯង សំណាងហើយគាត់គេចផុត កុំអីមិនដឹងទៅជាយ៉ាងណា ។ តាមកាប់ឳមិនបាន កូនញៀនថ្នាំនេះ បានកាប់បំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតអស់ ។ ក្រោយកើតហេតុឳពុកបាន ទៅប្ដឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនកូនញៀនថ្នាំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ។

ជនសង្ស័យឈ្មោះ សោ សិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ សាំង ពែក ភេទប្រុស អាយុ៦៥ឆ្នាំ ត្រូវជាឪពុកជនសង្ស័យ កម្លាំងសមត្ថកិច្ច បានចុះឃាត់ខ្លួនប្រុសញៀនថ្នាំ ភ្លាមៗផងដែរ ។

ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ ៕