ភ្នំពេញ៖ ឳពុកចុងចិត្តតិរច្ឆាន ល្មោភកាមចាប់បង្ខំកូនស្រីចុង រួមភេទបានសម្រេចជាច្រើនលើកច្រើនសារ ចុងក្រោយនាងទ្រាំលែងបាន រៀបរាប់ប្រាប់ម្ដាយ ឲ្យប្ដឹងសមត្ថកិច្ចចាប់ឳចុង ដាក់គុក ។ ករណីឃាត់ខ្លួនឪចុងនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលរបស់ខ្លួន ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីនារីជាកូនចុងរូបនោះរួម នឹងម្តាយទ្រាំលែងបាន ក៏មកដាក់ពាក្យបណ្តឹងចោទប្រកាន់ ។
ជនសង្ស័យជាឪពុកចុងឈ្មោះ ម៉ៅ សាមឿន អាយុ៤២ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកងបីឥណ្ឌា ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកកូនចុងរងគ្រោះមានអាយុ១៧ឆ្នាំ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី១-២-៣ ខែឧសភា ជនសង្ស័យជាឪពុកចុងរូបនោះបានចាប់បង្ខំ សេពសន្ថវៈទៅលើនារីរងគ្រោះ ដែលត្រូវជាកូនចុងជាច្រើនលើកច្រើនសានៅចំណុចផ្ទះជួលដែលពួកគេស្នាក់នៅ ។ បន្ទាប់ពីចាប់ភ្លាមៗនោះ នាងមិនបានដាក់ពាក្យបណ្តឹងនោះទេ ដោយសារតែឪពុកចុងគំរាមកំហែង ក្រោយមកនាងបានប្រាប់ម្តាយ ហើយម្តាយក៏ទ្រាំលែងបាន ក្នុងរយៈពេលជាង ១ខែក្រោយ ទើបមកដាក់ពាក្យអោយ សមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕