ចេះតែមានហើយ! គ្រាន់តែឳពុកម្ដាយ មិនព្រមលក់ដីធ្វើផ្ទះថ្មី ​កូនប្រុសតិរច្ឆានអត់កំណើត ដុតផ្ទះឆេះខ្ទេចគ្មានសល់

0

ភ្នំពេញ៖ ខឹងឳពុកម្ដាយមិនព្រមលក់ដី សាងសង់ផ្ទះថ្មី កូនប្រុសតិរច្ឆានអត់កំណើត ដុតផ្ទះឆេះខ្ទេចគ្មានសល់ ។ ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ជនសង្ស័យជាកូនមានឈ្មោះ វៀង ភានិត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ ផ្ទះដែលឆេះមានទំហំ ៦ម៉ែតគុណនឹង៥ម៉ែត្រ ធ្វើអំពីកូនប្រេងខ្យល់ដំបូលប្រក់សង្ក័សី និងជញ្ជាំងសង្ក័សី ។ ក្រោយមកស្រាប់តែមានអណ្ដាតភ្លើងឆេះ យ៉ាងសន្ធោរសន្ធៅផ្អើលអស់ អ្នកភូមិជិតខាងនាំគ្នាជួយពន្លត់ ប៉ុន្តែដោយភ្លើងឆេះពេញក្រមុំ មិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។

ក្រោយកើតហេតុសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ ជាកូនប្រុសបញ្ជូនមកកាន់ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្នោត ដើម្បីចាត់ការបន្តតាមច្បាប់ ៕