​តូចចិត្ត ​មាន​ជំងឺ​ប្រចាំ​កាយ​ បុរសម្នាក់សម្រេច បញ្ចប់ជីវិតដោយចង​.​ក​ ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​

0

ភ្នំពេញ៖​ ​បុរស​មាន​ជំងឺសរសៃប្រសាទ​ប្រចាំ​កាយ​ម្នាក់​ បាន​ធ្វើ​អត្តឃាត​​ចងក​ នៅ​លើ​ដើម​ធ្លក​មានកំ​ពស់​០២,៣០​ម៉ែត្រ​ ដោយ​ប្រើ​ខ្សែ​លី​ឡុ​ង​ពណ៌​ស​ ស្ថិត​នៅ​ចំណុច​ទួល​ខ្មោច​ ភូមិ​អ​ន្ស​ក្តាម​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ នៅ​ខាងលិច​ផ្ទះ​មាន​ចម្ងាយ​ប្រមាណ​២៥០​ម៉ែត្រ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​។​

​តាម​ប្រភព​ដែល​ត្រូវជា​សាច់ញាតិ​នៃ​ជន​រង​គ្រោះ​ បាន​ប្រាប់​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ ម៉ិ​ល​ ឆើត​ អាយុ​៣៨​ឆ្នាំ​ ជា​បុរស​ពោះម៉ាយ​ សព្វថ្ងៃ​មក​ស្នាក់​នៅ​ជាមួយ​ប្អូនស្រី​បង្កើត​ អស់​រយៈពេល​០៦​ខែ​មក​ហើយ​ ទើប​មក​ដល់​ថ្ងៃ​កើត​ក៏​បាត់​ជន​រង​គ្រោះ​ មិនដឹង​ទៅ​ណា​ ស្រាប់តែ​ប្រទះ​ឃើញ​ចងក​ស្លាប់​នៅ​នឹង​ដើម​ធ្លក​ ក៏​មានការ​ភ្ញាក់ផ្អើល​ ហើយ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ​ ។​ ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា​ ជន​រង​គ្រោះ​គឺ​ធ្លាប់​មាន​ជំងឺសរសៃប្រសាទ​យូរណាស់​មក​ហើយ​ ។​

​លោក​វរសេនីយ៍ទោ​ ជួន​ ពិសិដ្ឋ​ អធិការរង​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ បាន​បញ្ជាក់​អោយ​ដឹង​ថា​ ក្រោយ​ការ​ពិនិត្យ​និង​ការ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​របស់​គ្រូពេទ្យ​ នឹង​សមត្ថកិច្ច​ជំនាញ​ ឃើញ​ថា​ នៅ​កន្លែង​កើតហេតុ​ នឹង​សាកសព​ជន​រង​គ្រោះ​ គឺ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​សង្ស័យ​ ហើយ​គ្រូពេទ្យ​ជំនាញ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​បណ្តាល​មក​ពី​ចងក​ ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន​ ។​

លោក​អធិការរង​ បាន​បន្ត​ថា​ ក្រោយ​ធ្វើការ​ពិនិត្យ​សាកសព​រួច​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ជូន​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕