តាអើយតា! ​រំលោភក្មេងស្រីអាយុ១៤ឆ្នាំ បានសម្រេច៣ដង នៅ​ក្នុង​ទ្រុងមាន់

0

ភ្នំពេញ៖​ លោកតា​វ័យ​អាយុ​៧៨​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​ជ្រៅ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​(​អនីតិជន​)​ ។​

​ករណី​នេះ​បាន​កើតឡើង​នៅ​ភូមិ​តា​ផោ​ក​ ឃុំ​ច​ង្ហា​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​ ​ត្រូវ​បាន​នគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ង្ហា​ ស្រុក​អូរ​ជ្រៅ​ ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ បន្ទាប់​ពី​មាន​បណ្តឹង​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ ហើយ​បាន​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ នៅ​ថ្ងៃ​ទី​១២​ខែមិថុនា​ ឆ្នាំ​២០២១​ ចាត់ការ​តាម​នីតិវិធី​ ។​

​លោក​វរសេនីយ៍ឯក​ សែ​ស​ វិបុល​ អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឆុត​ ឆាត់​ ហៅ​ពៅ​ បាន​ ភេទ​ប្រុស​ អាយុ​៧៨​ឆ្នាំ​ នៅ​ភូមិ​តា​ផោ​ក​ ឃុំ​ច​ង្ហា​ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ត​.​រ​.​ស​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​តា​ផោ​ក​ ឃុំ​ច​ង្ហា​ ស្រុក​អូរ​ជ្រៅ​ ដោយ​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ ដោយ​អ្នក​ជិតខាង​ ឈ្មោះ​វឿ​ង​ តឿ​ង​ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ មើលឃើញ​រូបរាង​ក្មេង​ស្រី​រង​គ្រោះ​ មាន​អាកា​រៈ​ខុស​ប្រក្រតី​ គាត់​ក៏​បាន​សួរនាំ​ ហើយ​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​រឿងរ៉ាវ​ប្រាប់​ថា​តា​ ឆុត​ ឆាត់​ហៅ​ពៅ​ បាន​គាត់​រំលោភ​នាង​ ។​ក្រោយ​ពី​លឺ​ដូច្នោះ​ ឈ្មោះ​វឿ​ង​ តឿ​ង​ បាន​ប្តឹង​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ង្ហា​ បន្ទាប់​មក​សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​ទៅ​សួរនាំ​ ។​

​លោក​អធិការ​បាន​រៀបរាប់​បញ្ជាក់​ទៀត​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​រំលោភ​មែន​ នៅ​ក្នុង​ទ្រុងមាន់​ ក្រោយ​ផ្ទះ​របស់​ខ្លួន​ បាន​សម្រេច​ចំនួន​០៣​ដង​ តាំងពី​អំឡុង​ខែឧសភា​ ឆ្នាំ​២០២១​មក​ម្ល៉េះ​ ដោយ​លួងលោម​ឲ្យ​លុយ​នាង​ លើក​ទី​១​ចំនួន​២០,០០០​រៀល​,​ លើក​ទី​២​ ចំនួន​១០,០០០​រៀល​ និង​លើក​ទី​៣​ ចំនួន​២០,០០០​រៀល​ ។​

​លោកស្រី​ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា​ ៖​ ដោយ​ផ្អែក​លើ​បណ្តឹង​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ ឆុត​ ឆាត់​ ហៅ​ពៅ​ បាន​ ត្រូវ​បាន​កម្លាំង​ន​របាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បញ្ជូន​ខ្លួន​ទៅ​សាលា​ដំ​បូ​ខេត្ត​ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែមិថុនា​ ឆ្នាំ​២០២១​ ចាត់ការ​តាម​នីតិ​វិ​ច្បាប់​ ៕​