ភ្នំពេញ៖ កងយោធាថៃ បានប្រគល់ពលរដ្ឋខ្មែរចំនួន ៦នាក់ មកកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៧ ដែលសមត្ថកិច្ចកម្ពុជាបានចុះទទួល នៅត្រង់ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
កិច្ចប្រគល់ទទួលនេះដឹកនាំ ដោយលោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៧។ បន្ទាប់ពីសាកសួរកត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងនគរបាលបានប្រគល់ពលរដ្ឋទាំង ៦នាក់ ឱ្យក្រុមគ្រូពេទ្យដើម្បីទទួលយក ទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ ធ្វើតេស្តរកមេរោគកូវីដ-១៩ ៕
