ភ្នំពេញ៖ រថយន្តដឹកទឹកកក បានបើកបុកបង្គោលភ្លើង បាក់រាបដល់ដីអស់មួយដើម ហើយបន្តទៅបុករោងជួសជុលម៉ូតូ ទៀតតែមិនបណ្តាល ប៉ះពាល់អាយុជីវិតមនុស្សទេ។ហេតុការណ៍នេះ បានកើតឡើង តាមផ្លូវក្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា មានរថយន្តដឹកទឹកកកមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3-E 6861បើក តាមផ្លូវក្រេនភ្នំពេញ បានជ្រុលទៅបុកបង្គោលភ្លើង បាក់រៀបដល់ដី រួចបន្តទៅបុករោងជួសជុលម៉ូតូទៀត បណ្តាលឱ្យរងការខូចខាតទាំងស្រុង។ តែមិនបណ្តាលប៉ះពាល់អាយុជីវិតមនុស្សទេ។
ចំណែកឯតៃកុងរថយន្ត បង្កត្រូវប្រជាពលរដ្ឋឃាត់ខ្លួន រង់ចាំការដោះស្រាយ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ពិនិត្យ កន្លែងកើតហេតុ ក៏មានតំណាងរថយន្តបង្ក ចុះមកចរចានិងសងជាសំណង ទៅលើបង្គោលភ្លើង និងរោងជួសជុលម៉ូតូបញ្ចប់រឿង៕


