សូមប្រយ័ត្ន! ម្ចាស់មិននៅ ភ្លើងឆេះផ្ទះអស់៣ខ្នង ម្តុំបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ

0

ភ្នំពេញ៖ ផ្ទះចំនួន ៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលយប់បង្កឱ្យ ភ្ញាក់ផ្អើលនៅ ក្នុងបុរីសន្តិភាព២សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកាលពីម៉ោងជាង៩យប់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១។

អ្នកភូមិបានឱ្យដឹងថា៖ផ្ទះទាំង៣ខ្នងនេះរូមមាន ពីរខ្នងប្រភេទផ្ទះឈើតូចៗ និងមួយខ្នងទៀតថ្មក្រោមឈើលើ ។មុនកើតហេតុគេឃើញមានអណ្ដាតភ្លើង និងផ្សែងហុយចេញពីផ្ទះឈើតូចចំនួន២ ខ្នងដែលនៅជាប់គ្នា បង្កឱ្យមានចេញជាអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏រាលដាលដល់ផ្ទះមួយខ្នងទៀត ដែលនៅក្បែរគ្នាថ្មក្រោមឈើលើ។ពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ជាច្រើនគ្រឿង បានបាញ់ទឹករលត់ទៅវិញជាស្ថាពរ។

ចំពោះករណីអគ្គិភ័យនេះប្រជាពលរដ្ឋប្រាប់ថាផ្ទះម្ចាស់មិនបាននៅផ្ទះនោះទេ។ ដោយឡែក ទ្រព្យសម្បត្តិអគ្គិភ័យឆាបឆេះ នេះក៏មិនទាន់ដឹងខូចខាតអស់ ប៉ុន្មាននៅឡើយទេ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្ដាលឱ្យនរណាម្នាក់ រងរបួសឬស្លាប់នោះដែឬ។ មូលហេតុសមត្ថកិច្ចកំពង់បន្តការស្រាវជ្រាវ៕