ភ្នំពេញ៖ កម្លាំងអធិការនគរបាលស្រុកជលគិរី នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងអាវុធកែច្នៃបាញ់គ្រាប់ពិតចំនួន១ដើម និងគ្រាប់ពិតជាច្រើនគ្រាប់ទៀត ដែលបានលាក់ទុក នៅក្នុងលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី។
យោងតាមប្រភព ពីសមត្ថកិច្ចនគរបាលស្រុកជលគីរី បានឱ្យដឹងថា ជនសង្ស័យដែលបានលាក់ទុកនិងប្រើប្រាស់អាវុធកែឆ្នៃបាញ់គ្រាប់ពិតខុសច្បាប់ខាងលើនេះមានឈ្មោះគង់ សាវីន ភេទប្រុសអាយុ 34 ឆ្នាំ មានទីលំនៅ ភូមិតាមល់ លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបានបន្តថាក្រោយ ការឃាត់ខ្លួនជនសង្ស័យខាងលើបានដកហូតអាវុធកែច្នៃបាញ់គ្រាប់ពិត ជាប្រភេទ គ្រាប់កាំភ្លើងអាកា ចំនួនមួយ1ដើម មានគ្រាប់ អាកា៤៧ ចំនួន២៧គ្រាប់ និងគ្រាប់ កាំភ្លើងអឹម១៦ ចំនួន ៧ គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ក្នុងបទលាក់ទុកនិងប្រើប្រាស់អាវុធដោយខុស
ច្បាប់ ៕


