អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៣៨នាក់ថ្មី បន្ថែមទៀត

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។

ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ​៦នាក
២- ស្រុកពារាំង ចំនួន ​៨នាក់
៣-ស្រុកកំពង់ត្របែក ចំនួន ​៧នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ​៣នាក់
៥- ស្រុកបាភ្នំ ចំនួន​ ៣នាក់
៦- ស្រុកព្រះសេ្តច ចំនួន​ ៣នាក់
៧- ស្រុកមេសាង ចំនួន​ ២នាក់
៨- ស្រុកពាមរក៍ ចំនួន ២នាក់
៩- ស្រុកកញ្ចៀច ចំនួន ២នាក់
១០-ស្រុកពាមជរ ចំនួន ១នាក់
១១-ស្រុកពោធិ៍រៀង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៨នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែល បានប្រាស្រ័យទាក់ទងប៉ះពាល់ ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ៕