ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៧នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ ។
សូមបញ្ជាក់ថា កិតមកត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៣៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១០៧នាក់ ស្លាប់ចំនួន៣នាក់(ដោយករណី ឃន់ ឃាន់ ជាករណីសាកសព ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១) និង២៦០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕


