កាន់តែធ្ងន់ធ្ងរ!ខេត្តកំពត មានឆ្លងជំងឺកូវីដ១៩ កើនដល់៦៧២នាក់ ខណៈអ្នកជាសះស្បើយមាន ត្រឹមតែ៥២នាក់ និងស្លាប់៤នាក់

0

ភ្នំពេញ៖ ស្ថានភាព នៃការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពត ដែលជាខេត្តជាប់មាត់សមុទ្រមួយ នៃប្រទេសកម្ពុជា បានវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការចម្លងនៃជំងឺដ៏កាចសាហាវ កូវីដ១៩ បានកើនឡើងដល់៦៧៣ករណី ខណៈពេលដែល មានអ្នកជាសះស្បើយត្រឹមតែ៥២នាក់ កំពុងសម្រាកព្យាបាលចំនួន៦១៦នាក់ និងមានករណីស្លាប់ចំនួន៤នាក់ គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ។

ដោយឡែកសម្រាប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៤នាក់ថ្មី ដែកជាករណីឆ្លងក្នុងសហគម ២០កុម្ភៈ និងមានករណីស្លាប់ថ្មី ចំនូន២នាក់ផងដែរ៕