ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទីតាំងទាំង ២កន្លែងដូចខាងក្រោមនេះ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ទីតាំងទាំងពីរកន្លែងនោះរួមមាន៖
-ហាងលក់សម្ភារៈ Daiso Japan ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០ ដល់ ១៩៖៣០ មានអ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅទីតាំងនេះ ។
-ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០ ដល់ ១៩៖៣០ មានអ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅទីតាំងនេះ ៕