អត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ ចំនួន៤០នាក់ នៅខេត្តព្រៃវែង

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ ដូចខាងក្រោម:
១- ស្រុកព្រះសេ្តច ចំនួន ​១៨នាក់
២- ស្រុកពាមរក៍ ចំនួន ​៦នាក់
៣-ស្រុកកំពង់ត្របែក ចំនួន ​៤នាក់
៤- ស្រុកពារាំង ចំនួន ​៤នាក់
៥- ស្រុកកំចាយមារ ចំនួន​ ៣នាក់
៦- ស្រុកពាមជរ ចំនួន​ ២នាក់
៧- ស្រុកពោធិ៍រៀង ចំនួន​ ២នាក់
៨- ស្រុកមេសាង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។