Home សង្គម ក្ដៅៗ! អាជ្ញាធរ សម្រេចបិទ ផ្សារព្រែកតាមាក់ ក្រោយរកឃើញអាជីវករ ឆ្លងជំងឺកូវីដ១៩

ក្ដៅៗ! អាជ្ញាធរ សម្រេចបិទ ផ្សារព្រែកតាមាក់ ក្រោយរកឃើញអាជីវករ ឆ្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សូមធ្វើការផ្អាកដំណើរការលក់ដូរ នៅក្នុងផ្សារព្រែកតាមាក់(ចាស់)ទាំងមូល ជាបណ្តោះអាសន្នដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩​ ។

លោក ចាន់ តារា អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល តំណាងលោក ប៊ុន ផេង អភិបាលស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ អាជ្ញាធរភូមិ-ឃុំ កងកម្លាំងកងរាជអាវុធហត្ថស្រុក,កងកម្លាំងនគរបាលឃុំ ចុះផ្សព្វផ្សាយ ណែនាំ នឹងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាអាជីវករលក់ដូរក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដែលមានការពាក់ព័ន្ធនឹង អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ មានឈ្មោះ វី វួចលី ភេទស្រី និងឈ្មោះ សែ ផានិត មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាអាជីវករលក់គ្រឿងអលង្ការ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ បាននាំប្រពន្ធទៅពិនិត្យសុខភាព ត្រៀមសម្រាកកូននៅមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយកសំណាក អ្នកជំងឺខាងលើ ទៅពិនិត្យរកជំងឺកូវីដ-១​៩​ លទ្ធផលចេញមក គឺវិជ្ជមានទាំងពីរនាក់ និងមានការឆ្លងកូវីដ-១៩ ចំនួន ១០ នាក់បន្ថែមទៀត សរុប មានចំនួន១២នាក់ មានឈ្មោះដូចខាងក្រោម ៖ស
1. ឈ្មោះ ឌីណា ចាន់បូ ភេទស្រី
2. ឈ្មោះ វីរៈ ថារី ភេទស្រី
3. ឈ្មោះ ប៊ុនណា រ៉ុង ភេទប្រុស
4. ឈ្មោះ ចាន់ ធឿន ភេទស្រី
5. ឈ្មោះ វ៉ុន ស្រុន ភេទប្រុស
6. ឈ្មោះ ស្រេង សុខខេង ភេទស្រី
7. ឈ្មោះ ហេង លី ភេទស្រី
8. ឈ្មោះ ស្រេង រ៉ូហ្វាត ភេទស្រី
9. ឈ្មោះ អ៉ី សុផា ភេទស្រី
10. ឈ្មោះ ខួច ស្រីមុំ ភេទស្រី

រដ្ឋបាលស្រុក សូមជូនដំណឹងអោយបងប្អូនដែលធ្លាប់មានទំនាក់ទំនង ជាមួយបងប្អូនទាំ១២នាក់ ខាងលើ ត្រូវធ្វើចត្តឡីស័កខ្លួនឯង ថែរក្សាសុខភាពអនាម័យជាប់ជាប្រចាំ សូមរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ភ្លាមៗក្នុងករណីមានអាការៈមិនស្រួលខ្លួនដូចរោគសញ្ញានៃជំងឺកូវីត១៩៕

Previous articleអាជ្ញាធរខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងថ្មី៣០នាក់ និងជាសះស្បើយ៥នាក់
Next articleសាហាវណាស់! ក្មេងស្ទាវ១០នាក់ ជិះម៉ូតូដេញវាយនិងគប់ យុវជនម្នាក់ស្លាប់និងម្នាក់ទៀត របួសធ្ងន់