ភ្នំពេញ៖ សង្ស័យតែផ្ទុះភ្លើងប្រច័ណ្ឌ បុរសដើរតួជាប្តី ខលទៅបុរសជាមួយប្រពន្ធ មិនលើកទូរស័ព្ទ ក៏តូចចិត្តរត់ចូលក្នុងផ្ទះ ចង.កសម្លាប់ខ្លួន ក្នុងផ្ទះជួលមួយកន្លែង ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង ៨យប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
បុរសដើរតួជាប្តីឈ្មោះ និត សុវណ្ណរតនា អាយុ២៧ឆ្នាំ ចំណែកបុរសដើរតួជាប្រពន្ធឈ្មោះ គង់ វីហ្សា អាយុ៣៤ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសដែលដើរតួជាប្រពន្ធភាគច្រើន គឺមិនសូវនៅផ្ទះនោះទេ ដោយឃើញឧស្សាហ៍ចេញក្រៅផ្ទះជាមួយមិត្តភក្តិ ហើយបុរសដែលដើរតួជាប្តីវិញ តែងតែប្រាប់ប្រពន្ធថា «កុំសូវទៅណាពេកនៅផ្ទះខ្លះទៅ»។ លុះនៅរសៀលថ្ងៃកើតហេតុខាងលើ បុរសដើរតួជាប្រពន្ធក៏បានចេញទៅក្រៅបាត់តាំងពីថ្ងៃជាមួយមិត្តភក្តិ ហើយពេលត្រឡប់មកផ្ទះវិញ ក៏បានគោះទ្វារ តែអត់បើក ហៅក៏មិនឆ្លើយតប ទូរស័ព្ទតេក៏មិនលើក ដោយមានការសង្ស័យ បុរសដើរតួជាប្រពន្ធបានគាស់សោចូលមើល ក៏ស្រាប់តែប្រទះឃើញបុរសដើរតួជាប្តីបានចង.កសម្លាប់ខ្លួន នៅនឹងកាំជណ្តើរឡើងទៅលើផ្ទះ បណ្តាលឱ្យស្លា.ប់បាត់ទៅហើយ ។
នៅរសៀលថ្ងៃកើតហេតុ បុរសដើរតួជាប្រពន្ធបានខលហៅ មនុស្សប្រុសម្នាក់ឲ្យមកយកចេញទៅក្រៅ ហើយមួយសន្ទុះក៏ឃើញមកយកមែន ដោយឈប់ចាំនៅខាងមុខផ្លូវ ស្រាប់តែបុរសដើរតួរជាប្តីចេញទៅឃើញ ក៏មានចិត្តប្រច័ណ្ឌទាំងមិនដែលស្គាល់បុរស ដែលឌុបប្រពន្ធខ្លួននោះទេ ។ ក្រោយមក បុរសដើរតួជាប្តីក៏បានខលទៅប្រពន្ធ តែមិនលើក ក៏មានចិត្តប្រច័ណ្ឌរត់ចូលផ្ទះតែម្តង។ លុះពេលបុរសដើរតួជាប្រពន្ធត្រឡប់មកវិញពេលយប់ប្រហែលជាម៉ោង៧ ក៏បានហៅទ្វារមិនបើក ហៅមិនឆ្លើយ ទូរស័ព្ទតេមិនលើក ក៏សង្ស័យរួចក៏គាស់សោចូលទៅមើល ស្រាប់តែប្រទះឃើញបុរសដើរតួជាប្តីចង.កសម្លាប់ខ្លួនទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះ មកដល់ទីតាំងកើតហេតុ រួចក៏ទាក់ទងទៅក្រុមគ្រូពេទ្យជំនាញ មកធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើសពឃើញថា អវិជ្ជមាន ទើបទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យធ្វើកោសល្យទៅលើពិនិត្យសព និងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕