ទៀតហើយ! ផ្ទះពលរដ្ឋ ៥០ខ្នង នៅស្រុកចំនួន២ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវរងការខូចខាត ដោយសារខ្យល់កន្ត្រាក់

0

ភ្នំពេញ៖ គ្រោះធម្មជាតិដោយមានភ្លៀង និងខ្យល់កន្ត្រាក់ បក់បោកបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៥០ខ្នង រងការខួចខាតនៅស្រុកចំនួន២ គឺស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត ដោយសារគ្រោះធម្មជាតិ មាននៅស្រុកសាមគ្គីមានជ័យ ផ្ទះរលំទាំងស្រុងចំនួន៨ខ្នង និងរបើកដំបូលចំនួន២៦ខ្នង សរុប៣៤ខ្នង។ ស្រុកកំពង់លែងដួលរលំទាំងស្រុង ២ខ្នង និងរបើកដំបូល ១៤ខ្នងសរុប១៦ខ្នង។ ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ មិនបណ្តាលឱ្យមាន មនុស្សរងគ្រោះថ្នាក់ទេ។

ពាក់ព័ន្ធគ្រោះធម្មជាតិនេះ កន្លងមកនាយកប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត ធ្លាប់បានប្រាប់ឱ្យដឹងថា គ្រោះធម្មជាតិឬក៏គ្រោះមហន្តរាយផ្សេងៗ ខាងលោកនិងចុះនាំយកគ្រឿងសម្ភារ ទៅប្រគល់ជនរងគ្រោះគឺមិនបង្អង់យូរឡើយ៕