ភ្នំពេញ៖ កម្លាំងនគរបាលមូលដ្ឋាន បានស្រង់យកសពបុរសម្នាក់អណ្តែតទឹកទន្លេ ហើមស្អុយមកធ្វើកោសល្យវិច្ច័យ នៅម្តុំច្រាំងទន្លេភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។
សពបុរសរូបនោះមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ មានអាយុប្រមាណជាង ៣០ឆ្នាំ។ មុនពេលភ្ញាក់ផ្អើលកម្មករ បូមខ្សាច់នៅលើសាឡង់ បានប្រទះសពបុរសនោះអណ្តែតទឹក នៅច្រាំងទន្លេមកទើរនឹងកំប្លោក ហើយបានរាយការណ៍ មកសមត្ថកិច្ច។
សពមានសភាពហើមស្អុយ គេពុំដឹងថាសពស្លាប់ ដោយសារអ្វីពិតប្រាកដឡើយ។ តាមការឱ្យដឹងពីបុរសម្នាក់ក្នុងចំណោម ៤នាក់ ដែលបានទៅស្រង់សពនោះឡើងគោកឱ្យដឹងថា ពេលគាត់លើកឡើងនោះឃើញ សពចេញឈាមតាមមាត់និងច្រមុះ។ ទោះយ៉ាងណាគិតត្រឹមល្ងាចម៉ោង ៦ថ្ងៃដដែលមិនទាន់មានពន្លឺ ក្នុងហេតុការណ៍នេះទេ។ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ រកក្រុមគ្រួសារនិងមូលហេតុ ៕