Home សង្គម អាជ្ញាធរ សម្រេចបិទផ្សារតាកែវ ក្រោយរកឃើញអ្នកពាក់ព័ន្ធច្រើន ជាមួយអ្នកជំងឺកូវីដ

អាជ្ញាធរ សម្រេចបិទផ្សារតាកែវ ក្រោយរកឃើញអ្នកពាក់ព័ន្ធច្រើន ជាមួយអ្នកជំងឺកូវីដ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកអាជីវកម្ម​ ការលក់ដូរក្នុងផ្សារតាកែវ​ បរិវេណជុំវិញផ្សារ​ និងការលក់ដូរតាមគេហដ្ឋាន ជុំវិញផ្សារទាំងអស់ ចាប់ពីម៉ោង១២៖០០ នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។

សូមបញ្ជាក់ថា ផ្សារតាកែវ មានទីតាំងនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគម ២០ កុម្ភៈ។

ចំពោះអាជីវករនិងអ្នកលក់ដូរនៅក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្ដល់វត្ថុសំណាក ទៅវិភាគរកមេរោឡកូវីដ១៩ ដល់មន្រ្តីសុខាភិបាល និងត្រូវធ្វចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

 

Previous articleអ្ន​ក​ជំ​ងឺ​កូ​វី​ដ​ ​ជា​ង​១​ពា​ន់​នា​ក់​ ​បា​ន​ជា​សះ​ស្បើ​យ​ ​ខ​ណៈ​មា​ន​អ្ន​ក​ឆ្ល​ង​ថ្មី​៦​៣​១​ ​និ​ង​ស្លា​ប់​១​១​នា​ក់​
Next articleរ​ដ្ឋ​ម​ន្រ្តី​សា​ធា​រ​ណ​កា​រ​ ​ប​ញ្ជា​ក់​ពី​ក​រ​ណី​ ​ផ្លូ​វ​ជា​តិ​លេ​ខ​៣​ ​កំ​ព​ត​-​វា​ល​រេ​ញ​ ​ធ្វើ​មុ​ខ​ខូ​ច​ក្រោ​យ​ ​ធ្វើ​ក្រោ​យ​ខូ​ច​មុ​ខ​