ភ្នំពេញ ៖ ជនសង្ស័យ១០នាក់ ណាត់វាយគ្នាទៅវិញទៅមក នៅផ្លូវឡើងលើវត្តភ្នំប្រុស ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។
តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទីរសៀល នៅចំណុចតាមផ្លូវឡើងលើវត្តភ្នំប្រុស ស្ថិតនៅភូមិឃុំស្រុកខាងលើ មានអំពើហិង្សារ វាយគ្នាទៅវិញទៅមក ។
បន្ទាប់ពីទទួលបានព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនមនុស្សចំនួន១០នាក់ រួមមាន ៖
១-ឈ្មោះ ភ័ក្រ ធារ៉ា ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
២-ឈ្មោះ ឈួន សុខរី ភេទស្រី អាយុ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិច្រនៀង ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៣-ឈ្មោះ ផេន ស្រីលីស ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៤-ឈ្មោះ ទិត្យ សុខជា ភេទស្រី អាយុ១៩ឆ្នាំ ជាតិខ្មែរនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៥-ឈ្មោះ លីម ផារី ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិគោកទទា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៦-ឈ្មោះ ហ៊ី លីដែត ភេទស្រី អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៧-ឈ្មោះ ឆែម លីណា ភេទស្រី អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៨-ឈ្មោះ សោម ស្រីធំ ភេទស្រី អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៩-ឈ្មោះ កែម ស្រីលីស ភេទស្រី អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
១០-ឈ្មោះ វ៉ាន់ ស៊ីថាត ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បន្ទាប់ពីសាកសួររួច ជនសង្ស័យទាំង១០នាក់ បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៥ល្ងាច មានឈ្មោះ រ៉េត សុផារី ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិគោកទទា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឈ្មោះ ភ័ក្រ ធារ៉ា ហៅ កា ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានមានទំនាស់ជាមួយភាគីម្ខាងទៀតមានឈ្មោះ ហ៊ី លីដែត ភេទស្រី អាយុ១៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើការឌឺដង លើកម្រាមដៃដាក់គ្នា ទៅវិញទៅមក ហើយបានណាត់គ្នាតាមឆាត (Masseger) ដើម្បីវាយគ្នា ។ លុះដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦ និង០០នាទីរសៀល ឈ្មោះ រ៉េត សុផារី និងឈ្មោះ ភ័ក្រ ធារ៉ា ហៅ កា បានប្រមូលបក្ខពួកមាន ណាត់វាយគ្នានៅលើវត្តភ្នំប្រុស ពេលនោះក៏បានឈ្លោះប្រកែក និងវាយតប់គ្នាទៅវិញទៅមកតែម្ដង។
បច្ចុប្បន្នជនសង្ស័យចំនួន១០នាក់ខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សាន សិភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ៕










