ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវានៅធនាគារ CIMB សាខាចំការមន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧៦៣ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង ១១៖២០ ដល់ ១២៖០០ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវាកម្មនៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ នៅទីតាំងខាងលើនេះ មិនទាន់បានទៅសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី៤ ខែមិថុនា ៕