ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅសាខាពន្ធដារ ខណ្ឌចំការមន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៨ ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នាពេលរសៀល ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានយកឯកសារទៅទីតាំងខាងលើនេះ ។