ទឹកចិត្តឳពុក! ដើររកកូនដែលដើរលេងបាត់ពីផ្ទះ ពេលមេឃភ្លៀង បែរជាត្រូវរន្ទះបាញ់ស្លាប់លើភ្លឺស្រែ យ៉ាងអាណោចអាធ័ម

0

ភ្នំពេញ៖ បុរសមា្នក់បានដើររកកូនដែលបាត់ពីផ្ទះ ពេលមេឃធ្លាក់ភ្លៀង ត្រូវរន្ទះបានបាញ់ចំខ្លួនបណ្តាល ឱ្យស្លាប់លើភ្លឺស្រែ នៅភូមិព្រៃខ្ជាយ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ។

ជនរងគ្រោះឈ្មោះ គង់​ធី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុបន្ទាប់ពី មានភ្លៀងរលឹមជនរងគ្រោះ បានដើររកកូនឈ្មោះ ឯក ណាត់ ភេទប្រុស អាយុ១២ឆ្នាំ ដែលដើរបាត់ពីផ្ទះ។ ក្រោយពេលកើតហេតុសមត្ថកិច្ច នៅមូលដ្ឋានបានចុះទៅពិនិត្យសាកសព គឺពិតជាស្លាប់ដោយសារ ត្រូវរន្ទះបាញ់មែន ៕