ភ្នំពេញ៖ គ្រោះធម្មជាតិបង្កពីខ្យល់កន្ត្រាក់ ធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នងរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើង នៅភូមិក្រាំងស្រម៉ និងភូមិត្រពាំងទន្លាប់ ក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
គ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់នេះ បណ្តាលឱ្យប៉ើងដំបូលអស់ ១៤ខ្នង និងផ្ទះ១ខ្នង មានទំហ៊ំ៧ គុណ៨ម៉ែត្រ រងការខូចខសតទាំងស្រុង និងផ្ទះ១ខ្នងផ្សេងទៀត ទំហ៊ំ៥គុណនិង៦ និង១ខ្នងទៀតទំហ៊ំ ៤គុណនិង៥ម៉ែត្រ ត្រូវបានខ្យល់កួចទម្លាក់ចេញពីជើងទម្រ។ ក្នុងហេតុការណ៍នេះមិនបណ្តាល ឱ្យមនុស្សរងគ្រោះថ្នាក់ទេ ៕