ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ មានព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋ ដែលព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា «ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ (ត្រូវនឹងថ្ងៃសីល) ព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់ នៅថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើងបាននិមន្ត ព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋឲ្យត្រលប់ទៅគង់នៅវត្ត និងនៅផ្ទះវិញដើម្បីចត្តាឡីស័ក ១៤ថ្ងៃ តាមដានសុខភាពបន្តទៀត» ។