មេប៉ូលីសភ្នំពេញ បញ្ជាឱ្យមន្ត្រីទាំងអស់ ត្រូវតែបម្រេីប្រជាពលរដ្ឋ ឲ្យបានល្អ 

0

ភ្នំពេញ៖ សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ ! ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យ មន្ត្រីទាំងអស់ត្រូវតែបម្រេីប្រជាពលរដ្ឋឲ្យបានល្អ  ជាពិសេសការធ្វេីសៀវភៅគ្រួសារ  និងសៀវភៅស្នាក់នៅ  ត្រូវតែធ្វេីឲ្យបានឆាប់រហ័សបំផុត  ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ  និងលោកនាយប៉ុស្តិ៍  តែប៉ុណ្ណោះ  ៕

ក្រោយការអនុវត្តតាមបទបញ្ជា  និងការណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស ថេត  អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មួយរយ:ពេលកន្លងមកនេះ  មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ ប៉ុស្តិ៍  ភាគច្រេីនបានអនុវត្តការងារ បម្រេីប្រជាពលរដ្ឋបានយ៉ាងល្អ  ជាពិសេសគឺការប្រេីប្រាស់ពាក្យសម្តី និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ  ក៏ដូចជាការផ្តល់សេវា ជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស  ទោះជាយ៉ាងណា នៅតែមានមន្ត្រីមួយចំនួន តូចអនុវត្ត មិនទាន់បានល្អជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រេីប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត  និងជឿជាក់ពីសំណាក់ ប្រជាពលរដ្ឋ  ៕

បេីមានករណីយឺតយាវ  និងបម្រេីប្រជាពលរដ្ឋមិនបានល្អ សូមទំនាក់ទំនង លេខទូរសព្ទ : 069 516 999