ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូចីដ១៩ ថ្មី ចំនួន៧២៩នាក់ ខណៈមានករណីជាសះស្បើយ ៧២១នាក់ និងស្លាប់ ៦នាក់។
ក្នុងនោះ-ករណីឆ្លងសហគមន៍ ៧០០នាក់ និងអ្នកដំណើរពីបរទេស ២៩នាក់
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣២,១៨៩ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ចំនួន២៤,៧៦៣ នាក់ និងមានអ្នកស្លាប់ ២៣៦នាក់៕
