ទៀតហើយ! អាជ្ញាធរខេត្តស្វាយរៀង​អំពាវនាវដល់អ្នកពាក់ព័ន្ធ នឹងទីតាំងលក់ដូរ នៅខាងមុខរោងចក្រស៊ីកូ តំបន់មេនហាតធេន ទៅធ្វើតេស្ដរកមេរោគកូវីដ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩

១. សោម ស៊ុន ភេទស្រី អាយុ ៣៥ឆ្នាំ
២. សុន រិទ្ធី ភេទប្រុស
៣. កង ថា ភេទស្រី
៤. មួន សាវី ភេទស្រី អាយុ ៥៩ឆ្នាំ
៥. មុំ នីរឿន ភេទប្រុស អាយុ ៦១ឆ្នាំ
៦. ជុំ ស្រីណុច ភេទស្រី អាយុ ២៩ឆ្នាំ
៧. ញុញ ស្រីណា ភេទស្រី អាយុ ១៧ឆ្នាំ
៨. អូន រ៉ិត ភេទស្រី អាយុ ៤០ឆ្នាំ

ទីតាំងលក់ដូរនៅខាងមុខរោងចក្រស៊ីកូ តំបន់មេនហាតធេន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មាន ទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាក នៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។