ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន៤៥នាក់បន្ថែមទៀត

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២ ឧសភា បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦។

មូលដ្ឋានក្នុងស្រុកចំនួន៦ រួមមាន៖
១- ស្រុកព្រះស្ដេច ចំនួន៣០នាក់
២- ស្រុកបាភ្នំ ចំនួន៦នាក់
៣- ស្រុកពាមជរ ចំនួន១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់
៥- ស្រុកមេសាង ចំនួន១នាក់
៦- ស្រុកស៊ីធរកណ្តាល ចំនួន១នាក់
៧-មកពី ខេត្តកណ្តាល ចំនួន២នាក់

សូមបញ្ចាក់ថា បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមាន កូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍ មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕