ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៩នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ មកពីខេត្តប៉ៃលិនចំនួន៦០នាក់ ស្រុកសំពៅលូនចំនួន១នាក់ ក្រុងបាត់ដំបងចំនួន៣នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងករណីជាសះស្បើយ ចំនួន១២នាក់។



