ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅទីបំផុត បុគ្គលឈ្មោះ យ៉ត យោគ បានចូលខ្លួន និងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផល វិជ្ជមាន មេរោគ កូវីដ១៩។
បច្ចុប្បន្ននេះ អ្នកជំងឺ កំពុងទទួលការព្យាបាល នៅមណ្ឌលព្យាបាលពហុកីឡដ្ឋានជាតិអូឡាំពិក។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវ អ្នកដែលធ្លាប់បានជួបជុំជាមួយអ្នកជំងឺ សូមទៅធ្វើតេស្ដជាបន្ទាន់!៕