ក្ដៅៗ! ឡាន​ដឹកកម្មករ​ រ៉េចង្កូតបុកដើមឈើ នៅស្រុកឧដុង្គ បណ្ដាលឲ្យកម្មករ ​​របួសធ្ងន់ស្រាល​ជាច្រើន​នាក់

0

ភ្នំពេញ៖​ កាលពីម៉ោង ៦ព្រឹកថ្ងៃទី២ មិថុនានេះ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បា​រច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ បង្កឡើង​រថយន្តដឹកកម្មករ​ ១គ្រឿង​ (​មិនដឹងចំនួនអ្នកជិះលើរថយន្ដ​ ..) ម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកប​រដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ22ឆ្នាំ នៅ​ភូមិត្បែ​ង ឃុំរុងរឿង ស្រុកថ្ពង ដោយធ្វើដំណើរ​ពីទិ​សខា​ង​ជើងទៅទិសខាងត្បូង លុះដល់ចំណុចខា​ង​លើបាន​រ៉េចង្កូតទៅបុកដើមឈើ​ ។

ចំពោះមូលហេតុ​ជាក់​លាក់​ មិនទាន់​ច្បាស់​នៅឡើយទេ ។

តាមការបញ្ជាក់​ពីកម្លាំងនគរបាល ក្រោយទទួលបា​នព័ត៌មាន​ ជំនាញ​បានចុះទៅកាន់គោលដៅ និងបានជួយសង្រ្គោះបន្ទាន់​ ក្នុងនោះ​ កម្មករ​ កម្មការិនី​ រងរបួ​ស​មានចំនួន​ ២១នាក់​ ស្រី ៩​នាក់​ ក្នុងនោះ​របួសធ្ង​ន់​ចំនួន​ ៦​នាក់ស្រី កំលាំង​នគរបាល​កំពុង បន្តជួ​យ​ជនរងគ្រោះផ្សេងទៀត​។

បច្ចុប្បន្ន​ជនរងគ្រោះ​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ម​ន្ទីរពេទ្យ​ឯកជន​ និងមន្ទីរ​ពេទ្យ​បង្អែក​ស្រុកឧដុង្គ​ ៕