ផ្អើលទាំងយប់! ក្មេងស្ទាវពីរក្រុម បើកការប្រយុទ្ធគ្នា នៅផ្លូវជាតិលេខ២

0

ភ្នំពេញ៖ក្មេងស្ទាវ២ក្រុម បានបើកឆាកប្រយុទ្ធគ្នា នៅវេលាម៉ោងប្រហែល៧.២០នាទីយប់ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១ នៅត្រង់ចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

បើយោងតាមសំដី ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ផ្ទាល់ បាននិយាយថា.មានក្មេងស្ទាវពីរក្រុម បើកការប្រយុទ្ធគ្នាដោយក្នុងចំណោមក្មេងស្ទាវទាំងពីរក្រុមគេឃើញមានក្មេងស្ទាវម្នាក់បានជិះម៉ូតូម៉ាក suzuki និចដែលមានពណ៌ស លាយខ្មៅ និងពាក់ស្លាកលេខភ្នំពេញ1GN.2249 ជិះចេញពីកន្លែងប្រយុទ្ធគ្នា ដោយល្បឿនយ៉ាងលឿន មកដល់ត្រង់ចំណុចផ្លូវ បត់ក៏ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យបោកទប់ នៅនឹងកន្លែង ស្លាប់មួយរំពេច៕