គិតខ្លីម្ល៉េះ! មានវិបត្តិផ្លូវចិត្តរឿងសង្សារ នារីវ័យក្មេងម្នាក់ សម្រេចចង.កសម្លាប់ខ្លួន

0

ភ្នំពេញ៖ នារីម្នាក់មានវិបត្តិផ្លូវចិត្ត ដោយគិតខ្លីបានចង.កសម្លាប់ខ្លួន ក្នុងផ្ទះនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

ជនរងគ្រោះមានឈ្មោះ លី កញ្ញា អាយុ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ បន្ទាប់ពីមានហេតុការណ៍ មន្ត្រីមូលដ្ឋានបានសហការជាមួយគ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ។

តាមការសន្និដ្ឋាន និងការពិនិត្យកន្លែងកើតហេតុ និងសាកសព ជនអត្តឃាតស្លាប់ដោយសារ ការធ្វើអត្តឃាតដោយចង.ក មិនមានការពាក់ព័ន្ធ និងបទល្មើសផ្សេងឡើយ។ ករណីនេះគឺនារីអត្តឃាតមានវិបត្តិផ្លូវចិត្ត ជាមួយមិត្តប្រុសដែលធ្លាប់មានទំនាក់ទំនងគ្នា។

ក្រោយត្រួតពិនិត្យកោសល្យវិច័យ សពត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ៕