នោះ! មេសហជីព ប្រតិកម្មធ្ងន់ៗ ចំពោះ ផែង វណ្ណៈ ដែលប្រមាថមើលងាយកម្មករ (Video)

0

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានចេញមកប្រតិកម្មខ្លាំងៗ ចំពោះលោក ផែង វណ្ណៈ ដែលឡាយនិយាយប្រមាថ មើលងាយកម្មករដូចសត្វធាតុ ។

លោក ប៉ាវ ស៊ីណា បានបញ្ជាក់លើហ្វេសប៊ុក កាលពី១០ម៉ោងមុនថា «ការប្រមាថមើលងាយកម្មករ ទៅនិងសត្វធាតុ ពីសំណាក់ លោក ផែង វណ្ណៈ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ។ ខ្ញុំ មិនគាំទ្រចំពោះសកម្មភាពរបស់ បងប្អូនកម្មករដែលមិនចូលរួម សហការជាមួយនិងអាជ្ញាធរនោះទេ» ។

មេសហជីពសង្កត់ធ្ងន់ថា «តែលោក គួរប្រើភាសាអោយបានសមរម្យ ក្នុងនាមលោក ដែលគិតថា ខ្លួនឯង មានចំណេះដឹង ច្រើនជាង បងប្អូនកម្មករ ដើម្បីរួមចំណែកជាមួយនិងអាជ្ញាធរពាក់ព័ន្ធ ក្នុងផ្សព្វផ្សាយនិងពន្យល់បន្ថែមដល់ពួកគាត់ វាប្រសើរជាង ការប្រើភាសាប្រមាថ មើលងាយពួកគាត់ទៅសត្វធាតុ ។ តើខ្លួនលោកផ្ទាល់ ដែលធ្លាប់បានប្រព្រឹត្តកំហុសទេ?» ៕

សូមចុចលីងខាងក្រោយនេះ ដើម្បីទស្សនាវីដេអូ៖

https://web.facebook.com/295463130807804/videos/188375629852542/