នោះ! បុគ្គលិកភោជនីយដ្ឋាន MCafe ខាងលិចវិទ្យាល័យវត្តកោះ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅភោជនីយដ្ឋាន M កាហ្វេ (MCafe) (ខាងលិចវិទ្យាល័យវត្តកោះ) ​ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៤ កែងផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា មូលហេតុគឺអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ផ្ទាល់ម្នាក់ បានធ្វើចត្តាឡីស័កនៅផ្ទះ ហើយអ្នកប៉ះប្រយោលចំនួន ៤នាក់ មិនទាន់បានទៅយកសំណាក និងនៅធ្វើការធម្មតា ។