ដំណឹងល្អ! វ៉ាក់សាំងកូវីដ១៩ ប្រមាណ ៤លាន៥សែនដូសទៀត នឹងមកដល់កម្ពុជា នៅខែមិថុនា

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណ ៤លាន៥សែនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅខែមិថុនាខាងមុខនេះ ។

តាមរយៈសារសំឡេងពិសេស ស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកទី២៩ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ តាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់» ។

សម្ដេចបន្ថែមថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើង ទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា ៕