ភ្នំពេញ៖ សាលាសង្កាត់ ស្ទឹងមានជ័យ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅម៉ោង១៤:០០នាទីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះ៤៧២ ក្រុមទី១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះពិនិត្យយកសំណាក អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល សរុប១៧ នាក់ រកឃើញ វិជ្ជមាន សរុប៣នាក់ បន្ថែមទៀត។
ចំពោះទីតាំងនេះត្រូវបានហ៑ុទ័ព ឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្ន ៕



