ភ្នំពេញ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រការពីការរកឃេីញបុគ្គលិកធ្វេីការនៅ ក្រុមហ៊ុន ម៉ែនញ៉ូឡាយ (Manulife) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ឆ្លងជំងឺកូវីដ១៩ ។
អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុនខាងលេី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ដោយឡែកចំពោះបុគ្គលិកដែលប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបានធ្វើតេស្ដនិងទទួលបានលទ្ធផល អវិជ្ជមាន និងត្រូវបានធ្វើចត្តាឡីស័ក។ ជាមួយគ្នានោះការិយាល័យ ក្រុមហ៊ុន ម៉ែនញ៉ូឡាយ បានបាញ់សម្លាប់មេរោគរួចហើយដែរ ៕