ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តកំពុងបត់ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

0

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត កំពុងបត់ពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ១១ ក្នុងភូមិឧត្តមឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ ឈ្មោះនួន សាំ ភេទប្រុស អាយុ២៦ឆ្នាំនិងរួមដំណើរឈ្មោះ ម៉ី សុភាព អាយុ៣១ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីរជិះម៉ូតូម៉ាកyamahaស៊ីរូគ្មានផ្លាកលេខ។

សាក្សីបានបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូលឿន ពេលនោះមានរថយន្តធំបត់ បំណងឆ្លងថ្នល់ ធ្វើឱ្យម៉ូតូជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូទាំងពីរនាក់ ត្រូវបោកផ្ទប់ នឹងជញ្ជាំងរថយន្តធ្លាក់ ទៅបោកនិងថ្នល់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់ ៕