ភ្នំពេញ៖ ក្រុមជនមិនស្គាល់មុខបានប្រើដាវ កាប់ទៅលើបុរសម្នាក់កំពុងជិះម៉ូតូ តាមផ្លូវជាតិលេខ២ ចំឆ្អឹងខ្នងបណ្តាលឱ្យឈាម ស្រោចពេញខ្លួនរងរបួសធ្ងន់។ ចំណែក្រុមជនដៃដល់ជិះម៉ូតូ មិនចាំម៉ាករត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើង នៅតាមផ្លូវជាតិលេខ២ ជិតនិងម៉ូឌែន២ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យកាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ ម៉ែន រដ្ឋា ភេទប្រុស អាយុជាង ២០ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពួកគាត់បានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកឃ្លីកពាក់ផ្លាកលេខកណ្តាល 1-V 9788 តាមផ្លូវជាតិលេខ២ ។ ស្រាប់តែលេចមុខជនសង្ស័យ បានជិះម៉ូតូមិនចាំម៉ាក មកពីក្រោយក៏កាប់ទៅលើ ជនរងគ្រោះចំឆ្អឹងខ្នងមួយដាវ បណ្តាលឱ្យឈាមស្រោចពេញខ្លួន រួចក៏បានជិះម៉ូតូរត់គេចខ្លួនបាត់។ ចំណែកជនដៃដល់សមត្ថកិច្ច និងធ្វើការស្រាវជ្រាវបន្ត ដើម្បីឈានទៅចាប់ខ្លួនយក មកចាត់ការទៅតាមច្បាប់ ៕


