រកឃើញ បុគ្គលិក កាល់តិច ២នាក់ ឆ្លងកូវីដ

0

ភ្នំពេញ៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ស្ថានីយប្រេងឥន្ទនៈ កាល់តិច សាខារង្វង់មូលនាងគង្ហីង ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ចំនួន ២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ៕